
១- យកឆ្នុកបិទមាត់បង្ហូរ ទឹកសំណល់របស់អាងលាងដៃ ហើយចាក់ទឹកក្តៅចូលអោយពេញ ដាក់ចិញ្ផៀននោះត្រាំ ។
២- ចាក់ទឹកថ្នាំលាងកញ្ចក់ក្នុងចានតូច ហើយយកចិញ្ចៀនចេញពីទឹកក្តៅ ចាក់ចូលក្នុងចានទឹកថ្នាំលាងកញ្ចក់ ត្រាំទុករយៈពេល ១០នាទី រួចយកច្រាសដុសធ្មេញ ខាត់ចិញ្ចៀនអោយសព្វកន្លែង ប្រមាណ២-៣នាទី ។
៣-ថែមទឹកក្តៅក្នុងអាងមួយសារទៀត ហើយត្រាំចិញ្ចៀនទុក២-៣នាទី ។
៤- ដុសខាត់ចិញ្ចៀនបន្ត តែម្តងនេះត្រូវខាត់វាក្នុងទឹករ៉ូប៊ីណេ ដែលកំពុងហូរ រួចលាងអោយស្អាតម្តងទៀត ក្នុងទឹកក្តៅ ។
៥- ធ្វើម្តងទៀតបើសិនចាំបាច់ រហូតដល់ចិញ្ចៀនភ្លឺចាំង ត្រូវប្រើទឹកក្តៅបំផុត តាមដែលអាចទ្រាំបាន ដោយប្រើស្រោមដៃជ័រ ដើម្បីការពាររលាកដៃ ប៉ុន្តែអ្នកត្រូវពិនិត្យមើលជើងក្រចាប់ចិញ្ចៀនជាប្រចាំផង ។ ព្រោះជួនកាលឆ្មេញច្រាស អាចធ្វើអោយជើងក្រចាប់របើក
No comments:
Post a Comment