
ល្ហុងទុំ ក្រៅពីមានគុណប្រយោជន៌ ក្នុងការជួយអោយ បន្ទោបង់បានស្រួលហើយ សាធាតុអង់ហ្ស៊ីម នៅក្នុងសាច់ល្ហុងទុំ ក៏អាចជួយកាត់បន្ថយស្នាមអុជខ្មៅ និងស្នាមកើតពីរោគមុន បានផងដែរ ។ ដូច្នេះដើម្បីអោយ ផ្ទៃមុខស្រស់ស្អាតផូរផង់ សូមយកល្ហុងទុំមកកិន ឬប្របាច់អោយម៉ត់ ហើយលាបបំពោក លើផ្ទែមុខ ទុកចោលប្រហែល ១៥-៣០នាទី បន្ទាប់មកសឹមលាងទឹកចេញ អោយស្អាត ។ ធ្វើដូច្នេះដើម្បីអោយ អង់ហ្ស៊ីមក្នុងសាច់ល្ហុងនោះ ជួយការពាររោគហើមរលាក បណ្តាលមកពីរោគមុន ជួយលាងជម្រះភាពកខ្វក់ នៅលើផ្ទៃមុខ និងជួយផ្លាស់ប្តូកោសិការស្បែក ដែលស្លាប់នោះ អោយជ្រុះចេញពី ផ្ទៃមុខ ធ្វើអោយផ្ទៃមុខមើលទៅ ភ្លឺថ្លា ស្រស់ស្អាតជាមុន ។
(អត្ថបទដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៧៧)
No comments:
Post a Comment