ទៀបបារាំង ជាផ្លែឈើស្ថិតក្នុងក្រុមរុក្ខសាស្ត្រ ជាមួយទៀបធម្មតាដែរ ។ វាមានឈ្មោះវិទ្យាសាស្ត្រថា Annona Reticulate Linn ផ្លែមានលក្ខណៈមូលទ្រវែង សំបកវារាប មិនរដិបរដុប គ្មានបន្លា គេតែងតែយក មកពិសាស្រស់ៗ ព្រោះសាច់វាមានរសជាតិផ្អែមឆ្ងាញ់បច្ចុប្បន្នគេនិយមយកផ្លែទៀបបារាំង មកធ្វើជាទឹកផ្លែឈើ មានរសជាតិឆ្ងាញ់ម្យ៉ាង ។ ផ្លែទៀបបារាំង អាចប្រែជាថ្នាំបំប៉នរាងកាយ ជួយប៉ូវឆ្អឹង និងធ្មេញ បង្កើតគ្រាប់ឈាម អាចកែអាការៈរាគរូស កែរោគរាគមួល ព្រមទាំងប្រីបញ្ចុះព្រូនទៀតផង ។
(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)
No comments:
Post a Comment