
យកច្រាសដែលទើបតែទិញមកថ្មីទៅស្រុសទឹកក្តៅឩណ្ណៗ។ព្រោះមនុស្សភាគច្រើនពេលទិញច្រាសដុសធ្មេញមកហើយក៏យកទៅប្រើភ្លាមតែម្តង។វិធីនេះនៅពេលដែលយើងប្រើបានបន្តិចទៅសរសៃច្រាសក៏ឡើងរឹងដូចជក់ត្នោតធ្វើអោយដាច់សាច់ឬឈឺចាប់អញ្ចាញនៅពេលយើងដុសធ្មេញ។ដូច្នេះយើងគួរយកច្រាសដែលទើបនឹងទិញមកថ្មីទៅស្រុសទឹកក្តៅមួយស្របក់សិនវានឹងជួយធ្វើអោយច្រាសដុសធ្មេញរបស់អ្នកមានសរសៃនិងប្រើប្រាស់បានយូរទៀតផង។ជាពិសេសអញ្ចាញរបស់អ្នកនឹងមិនពិបាកទ្រាំទ្រជាមួយនឹងច្រាសដុសធ្មេញដែលមានសភាពដូចជក់ត្នោតដែរ។
(អត្ថបទដកស្រង់ចេញពីសៀវភៅ ចំណេះដឹងប្លែកៗគួរយល់ដឹង !)
No comments:
Post a Comment