Monday, November 26, 2007

វិធី​ចំហុយ​ និង ​ដុត​ត្រី​មាន​រសជាតិ​ឆ្ងាញ់​ពិសា

​មុន​នឹង​យក​ត្រី​មក​ចំហុយ​ សូម​យក​ទឹកក្រូច​ឆ្មារ​ និង​អំបិល​ ក្នុង​បរិមាណ​ស្មើគ្នា​ គឺ​មួយ​ស្លាបព្រា​កាហ្វេ​ ផ្សំ​បញ្ចូល​គ្នា​ បន្ទាប់​មក​លាប​អោយ​សព្វ​សាច់​ត្រី​ ដើម្បី​អោយ​សាច់​វា​រឹង​ ។​ លុះ​ពេល​ផ្សំ​គ្រឿងគ្រៅ​រួចរាល់​ហើយ​ ដាក់​ចំហុយ​រឹតតែ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ទ្វេ​ឡើង​ ។

​វិធី​ដុត​ត្រី​មាន​រសជាតិ​ពិសេស

ត្រី​ដែល​ត្រូវ​យក​មក​ដុត​ មិន​ត្រូវ​ឆ្ការ​ស្រកា​វា​ចេញ​ទេ​ តែ​ត្រូវ​លាង​វា​អោយ​ស្អាត​ ហើយ​យក​ស្លឹកគ្រៃ​ រំដេង​ និង​ ស្លឹក​ក្រូចសើច​ ញាត់​ទៅ​ក្នុង​ពោះ​ត្រី​ នោះ​ពេល​ដុត​ នឹង​ធ្វើ​អោយ​សាច់​ត្រី​មាន​ក្លិនក្រអូប​ឈ្ងុយ​ ។​ បន្ទាប់​មក​ យក​អំបិល​ម៉ដ្ឋ​ ទៅ​លីង​អោយ​ឡើង​ពណ៌​លឿង​ ហើយ​យក​ត្រី​ដែល​ត្រូវ​ដុត​នោះ​ ទៅ​ប្រឡាក់​ច្របល់​ ជាមួយ​អំបិល​លីង​អោយ​សព្វ​ ។​ បើ​ខ្លួន​ត្រី​ស្ងួត​ខ្លាំង​ សូម​យក​ទឹក​មក​លាប​អោយ​សើម​សិន​ សឹម​យក​ទៅ​ប្រឡាក់​អំបិល​លីង​នោះ​មួយ​សា​ទៀត​ ។ ​តែ​ប៉ុណ្ណោះ​ នឹង​ធ្វើ​អោយ​សាច់​ត្រី​ដុត​ មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា​ ។

Friday, November 23, 2007

តិច​និ​ច​លាង​ចិ​ញ្ផៀ​ន​ពេជ្រ​អោយ​ភ្លឺ​ចែងចាំង

​ប្រសិនបើ​ចិ​ញ្ផៀ​ន​ពេជ្រ​ មិន​ភ្លែ​ចែងចាំង​ទេ​ ចូរ​ធ្វើការ​សម្អាត​តាម​វិធី​ខាងក្រោម​៖

១-​ យក​ឆ្នុក​បិទ​មាត់​បង្ហូរ​ ទឹក​សំណល់​របស់​អាង​លាងដៃ​ ហើយ​ចាក់ទឹក​ក្តៅ​ចូល​អោយ​ពេញ​ ដាក់​ចិ​ញ្ផៀ​ន​នោះ​ត្រាំ ។

២-​ ចាក់ទឹក​ថ្នាំ​លាង​កញ្ចក់​ក្នុង​ចាន​តូច​ ហើយ​យក​ចិញ្ចៀន​ចេញពី​ទឹក​ក្តៅ​ ចាក់​ចូល​ក្នុង​ចាន​ទឹក​ថ្នាំ​លាង​កញ្ចក់​ ត្រាំ​ទុក​រយៈពេល​ ១០​នាទី​ រួច​យក​ច្រាស​ដុសធ្មេញ​ ខាត់​ចិញ្ចៀន​អោយ​សព្វកន្លែង​ ប្រមាណ​២-៣​នាទី​ ។

៣-​ថែម​ទឹក​ក្តៅ​ក្នុង​អាង​មួយ​សារ​ទៀត​ ហើយ​ត្រាំ​ចិញ្ចៀន​ទុក​២-៣​នាទី​ ។

៤-​ ដុសខាត់​ចិញ្ចៀន​បន្ត​ តែ​ម្តងនេះ​ត្រូវ​ខាត់​វា​ក្នុង​ទឹក​រ៉ូ​ប៊ី​ណេ​ ដែល​កំពុង​ហូរ​ រួច​លាង​អោយ​ស្អាត​ម្តងទៀត​ ក្នុង​ទឹក​ក្តៅ​ ។

៥-​ ធ្វើ​ម្តងទៀត​បើសិន​ចាំបាច់​ រហូត​ដល់​ចិញ្ចៀន​ភ្លឺ​ចាំង​ ត្រូវ​ប្រើ​ទឹក​ក្តៅ​បំផុត​ តាម​ដែល​អាច​ទ្រាំ​បាន​ ដោយ​ប្រើ​ស្រោមដៃ​ជ័រ​ ដើម្បី​ការពារ​រលា​កដៃ​ ប៉ុន្តែ​អ្នក​ត្រូវ​ពិនិត្យ​មើល​ជើង​ក្រចាប់ចិញ្ចៀន​ជា​ប្រចាំ​ផង​ ។ ​ព្រោះ​ជួនកាល​ឆ្មេ​ញ​ច្រាស​ អាច​ធ្វើ​អោយជើង​ក្រចាប់​របើក​

បំបាត់​ស្នាម​អុជ​ខ្មៅ​ លើ​ស្បែក​ដោយ​ល្ហុង​ទុំ


​ល្ហុង​ទុំ​ ក្រៅពី​មានគុណ​ប្រ​យោ​ជ​ន៌​ ក្នុង​ការ​ជួយ​អោយ​ បន្ទោបង់​បាន​ស្រួល​ហើយ​ សា​ធាតុ​អង់​ហ្ស៊ី​ម​ នៅ​ក្នុង​សាច់​ល្ហុង​ទុំ​ ក៏​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ​ និង​ស្នាម​កើត​ពី​រោគ​មុន​ បាន​ផង​ដែរ​ ។​ ដូច្នេះ​ដើម្បី​អោយ​ ផ្ទៃមុខ​ស្រស់​ស្អាត​ផូរផង់​ សូម​យក​ល្ហុង​ទុំ​មក​កិន​ ឬ​ប្រ​បាច់​អោយ​ម៉ត់​ ហើយ​លាប​បំពោក​ លើ​ផ្ទែ​មុខ​ ទុក​ចោល​ប្រហែល​ ១៥​-៣០​នាទី​ បន្ទាប់​មក​សឹម​លាង​ទឹក​ចេញ​ អោយ​ស្អាត​ ។​ ធ្វើ​ដូច្នេះ​ដើម្បី​អោយ​ អង់​ហ្ស៊ី​ម​ក្នុង​សាច់​ល្ហុង​នោះ​ ជួយ​ការពារ​រោគ​ហើម​រលាក​ បណ្តាល​មក​ពី​រោគ​មុន​ ជួយ​លាង​ជម្រះ​ភាព​កខ្វក់​ នៅ​លើ​ផ្ទៃមុខ​ និង​ជួយ​ផ្លាស់​ប្តូ​កោសិការ​ស្បែក​ ដែល​ស្លាប់​នោះ​ អោយ​ជ្រុះ​ចេញពី​ ផ្ទៃមុខ​ ធ្វើ​អោយ​ផ្ទៃមុខ​មើលទៅ​ ភ្លឺ​ថ្លា​ ស្រស់​ស្អាត​ជា​មុន​ ។

(អត្ថបទដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៧៧)

Thursday, November 22, 2007

ទទួលទាន​បន្លែ​ពណ៌​បៃតង​ ធ្វើ​អោយ​សុខភាព​មាំមួន

​ក្រុម​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ ការ​ណា​ដា​ បាន​ណែនាំ​អោយ​ប្រជាជន​ ទទួលទាន​បន្លែ​បៃតង​ អោយ​បាន​ច្រើន​ ក្នុង​១​ថ្ងៃ​ ព្រោះ​វា​ជា​អាហា​ចាំបាច់​ ដើម្បី​ទ្រទ្រង់​សុខ​ភាពរឹងមាំ​ ។​ បន្លែ​បៃតង​ដូច​ជា​ ផ្ទី​ ស្ពៃ​ ននោង​ អាច​ជួយ​អោយ​សុខភាព​ រឹង​មាំ​ ភ្នែក​មិនឆាប់​ងងឹត​ នៅ​ពេល​ឈាន​ចូល​វ័យចាស់​ ។​ ចំណែក​ស្ពៃក្តោប​ សណ្តែកបណ្តុះ​ ផ្កា​ខាត់ណា​ មាន​សា​ធាតុ​ជីវសាស្ត្រ​ ប្រឆាំង​និង​ជំងឺមហារីក​ ។​ បន្លែ​ប្រភេទ​ខ្លះ​ មាន​បេ​តា​ខា​រ៉ូ​ទី​ន​ (Beta​ Carotene)​ កម្រិត​ខ្ពស់​ ដែល​ជា​សា​ធាតុ​ប្រឆាំង​ នឹង​អុកស៊ីតកម្ម​ ។

ជីវជាតិ​អាហារ​ដ៏​សំខាន់​ បំផុត​នៃ​បន្លែ​ស្លឹក​ពណ៌​បៃតង​ គឺ​អាស៊ីត​ហ្វូ​លិ​ក​ (Folic​ Acid)​ ,​ វីតាមីន​ B​ ដែល​ជា​ សា​ធាតុ​ដ៏​សំខាន់​ ក្នុង​ការ​កាត់​បន្ត​យ​ផល​ ប៉ះពាល់​ដល់​ទារក​ ។ ​ហើយ​ក៏​ជួយ​អោយ​ឆ្អឹងខ្នង​ និង​ខួរក្បាល​ ទារក​ លូតលាស់​ល្អ​ទៀត​ផង​ ។​ ដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ​ គួរ​ទទួលទាន​ អាហារ​នេះ​អោយ​បាន​ច្រើន​ ។​ ត្រូវ​ចង​ចាំ​ថា​ បន្លែ​ពណ៌​បៃតងចាស់​ ផ្តល់​គុណ​ប្រ​យោ​ជ​ន៌​ល្អ​កាន់​ តែ​ច្រើន​ដល់​សុខភាព​ ។

(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)

Wednesday, November 21, 2007

ទំពាំងបាយជូរ​ស្វាយ​ជួយ​សម្រួល​ឈាម

ទឹក​ទំពាំងបាយជូរ​ ជា​ពិសេស​ទំពាំងបាយជូរ​ស្វាយ​ មាន​សារធាតុ​ប្រឆាំង​ នឹង​រ៉ា​ឌី​កាល់​សេរី​ (Free​ Radicals)​ យ៉ាងច្រើន​ គឺ​ច្រើន​ជាង​ក្រូច​ នឹង​ប៉េងប៉ោះ​ រហូត​ដល់​៣​ដង​ឯណោះ ។

​យោង​តាម​របាយការណ៍​ របស់​ក្រុមការងារ​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ បាន​ពិសោធន៍​រក​ឃើញ​ថា​ អ្នក​ដែល​ពិសា​ ទំពាំងបាយជូរ​ពណ៌​ស្វាយ​ មួយ​ថ្ងៃ​១​កែវ​ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ សរសៃឈាម​បេះដូង​ រឹតតែ​មាន​សុខភាព​ រឹង​មាំ​ទ្វេ​ឡើង​ ហើយ​ឈាម​ក៏​មិន​ខាប់​កក​ដាច់​ជា​រយៈៗ​ ដែល​ជា​ហេតុ​បង្ក​អោយ​ ស្ទះ​សរសៃឈាម​ នោះ​ទៀត​ផង ។

(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)

ទៀបបារាំង​ផ្លែ​ឈើ​ប៉ូវ​រាង​កាយ

​ទៀបបារាំង​ ជា​ផ្លែ​ឈើ​ស្ថិត​ក្នុង​ក្រុម​រុក្ខសាស្ត្រ​ ជាមួយ​ទៀប​ធម្មតា​ដែរ​ ។​ វា​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​ Annona​ Reticulate​ Linn​ ផ្លែ​មាន​លក្ខណៈ​មូល​ទ្រវែង​ សំបក​វា​រាប​ មិន​រដិបរដុប​ គ្មាន​បន្លា​ គេ​តែងតែ​យក​ មក​ពិសា​ស្រស់ៗ​ ព្រោះ​សាច់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​

បច្ចុប្បន្ន​គេ​និយម​យក​ផ្លែទៀប​បារាំង​ មក​ធ្វើ​ជា​ទឹក​ផ្លែ​ឈើ​ មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង​ ។​ ផ្លែទៀប​បារាំង​ អាច​ប្រែជា​ថ្នាំ​បំប៉ន​រាង​កាយ​ ជួយ​ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ បង្កើត​គ្រាប់​ឈាម​ អាច​កែ​អាកា​រៈ​រាគ​រូស​ កែរោគ​រាគ​មួល​ ព្រមទាំង​ប្រី​បញ្ចុះ​ព្រូន​ទៀត​ផង​ ។

(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)

Tuesday, November 20, 2007

វិធី​សំអាត CD

ល្អងធូលី​ស្នាម​ក្រយៅ​ដៃ​ខ្លាញ់​ប្រេង​សុ​ទ្ឋ​តែ​ជា​បច្ច័យ​ដែល​ធ្វើ​អោយ​CD​ របស់​អ្នក​ជាប់​គាំង​ស្ទះ​ប្រើ​ការ​មិន​បាន​ស្រួល​ ។

(ដកស្រង់ចេញពី សៀវភៅ ចំណេះដឹងប្លែកៗ គួរយល់ដឹង !)

Monday, November 19, 2007

គ្រឿងប្រាក់

កុំ​ទុក​គ្រឿងអលង្ការ​ធ្វើ​ពី​ប្រាក់​នៅ​ក្នុង​កញ្ចប់​ប្លា​ស្ទិ​ក​ព្រោះ​វា​នឹង​ធ្វើ​អោយ​ឡើង​ស្នឹម​ខ្មៅ​ស្រអាប់​បាន​។​

Sunday, November 18, 2007

សំអាត​វ៉ែនតា

បន្តក់​ទឹកខ្មេះ​ដាក់​លើ​វ៉ែនតា​ហើយ​យក​ក្រណាត់​ទន់ៗ​មក​ដុស​សំអាត​អោយ​ជ្រះ​ក្អែល​ស្នាម​ប្រឡាក់​ផ្សេងៗ​និង​ធ្វើ​អោ​យក​ញ្វ​ក់​ភ្លឺ​ថ្លា​។​

តើ​ទទួលទាន​អាហារ​ញយ​ដង​ជួយ​ទប់ស្កាត់​រោគ​ធាត់​មែន​ទេ​?

វា​ជា​ការ​ចម្លែក​ក្នុង​ចិត្ត​ហើយ​ថែម​ទាំង​មិន​ជឿ​ថា​ការ​ទទួលទាន​អាហារ​ញឹកញយ​ដង​អាច​ទប់ស្កាត់​រោគ​ធាត់​បាន​។​តែ​ជា​ការ​ពិត​យោង​ទៅ​តាម​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អង់គ្លេស​កាលពី​ឆ្នាំ​២០០១​នេះ​ដោយ​បានអោយ​ស្ត្រី​ចំនួន​១៤.០០០​នាក់​ទទួលទាន​អាហារ​អោយ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ប្រហែល​៦​ទៅ​៧​ដង​។​ប៉ុន្តែ​ការ​ទទួលទាន​ម្តងៗ​គឺ​មិន​ច្រើន​ទេ​ដែល​ប្រៀបធៀប​ទៅ​ប្រហែល​មួយ​ភាគ​បួន​នៃ​អាហារ​ដែល​ធ្លាប់​ទទួលទាន​ក្នុង​មួយ​ពេលៗ​។

​ក្រោយ​ពី​សាកល្បង​ពិសោធន៍​លើ​ស្ត្រី​ទាំង​អស់នោះ​រយៈពេល​១​ឆ្នាំ​ល​ទ្ឋិ​ផល​បង្ហាញ​ថា​"​ស្ត្រី​ជាង​មួយ​ម៉ឺន​នាក់​មាន​រូបរាង​ស្អាត​ល្មម​រីឯ​សាច់ឈាម​ស្រស់ថ្លា​ការ​ធ្វើ​ចលនា​វិលវល់​របស់​ឈាម​នៅ​ក្នុង​រាង​កាយ​ល្អ​ហើយ​ឱកាស​កើត​ជំងឺ​បេះដូង​និង​ជំងឺលើសឈាម​ក៏​ចុះ​ថយ​ដែល​មិន​គួរ​អោយ​ជឿ​។

Saturday, November 17, 2007

វិធី​កំចាត់​ក្លិន​ចាន​បង្គន់

យក​សាប៊ូ​កក់សក់​ប្រភេទ​ណា​ក៏​បាន​មក​ចាក់​លាយ​ទឹក​អោយ​ពពុះ​រួច​ហើយ​យក​ទៅ​ដុសលាង​សំអាត​ចាន​បង្គន់​ព្រោះ​វា​ជួយ​ធ្វើ​អោយ​ចាន​បង្គន់​ព្រោះ​វា​ជួយ​ធ្វើ​អោយ​ចាន​បង្គន់​ស្អាត​ល្អ​និង​ធ្វើ​អោយ​ក្លិន​ល្អ​ក្នុង​បន្ទប់ទឹក​ទៀត​ផង​ ។

(ដកស្រង់ចេញពី សៀវភៅ ចំណេះដឹងប្លែកៗ គួរយល់ដឹង !)

ការ​ប្រើ​ទូទឹកកក

ការ​មិន​ត្រូវធ្វើ​...​ គេ​ត្រូវ​រង់ចាំ​អោយ​ម្ហូប​ត្រជាក់​សិន​មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​បើ​ពុំនោះ​ទេវា​នឹង​អាច​អោយ​សីតុណ្ហភាព​ក្នុង​ទូទឹកកក​កើន​កម្តៅ​។​ប៉ុន្តែ​គេ​អាច​ធ្វើ​អោយ​ម្ហូប​ក្តៅ​ឆាប់​ត្រជាក់​បាន​ដោយ​ដាក់​ម្ហូប​ក្នុង​ប្រអប់​ជ័រ​មាន​គម្រប​បិទ​ជិត​រួច​យក​ទៅ​ត្រាំ​ក្នុង​ចានដែក​មាន​ដុំ​ទឹកកក​ពេញ​។​

​ទូទឹកកក​មួយ​គ្រឿង​ដែល​ដំណើរការ​ជា​ឧ​បរ​ណ៍​មួយ​ដែល​នៅ​ក្នុង​នោះ​មាន​ខ្យល់​ត្រជាក់រ​ត់ទៅ​មក​ពាសពេញ​។​សាច់​បន្លែ​ទាំងឡាយ​មិន​ត្រូវ​ដាក់​"​កៀក​"​គ្នា​ពី​មួយ​ទៅ​មួយ​ខ្លាំង​ពេក​ទេ​នឹង​មិន​ត្រូវ​ដាក់​អោយ​ប៉ះ​ជ​ញ្ផាំ​ង​ខ័​ណ្ឌ​ខាងក្រោយ​ទេ​ព្រោះថា​ខ្យល់​ត្រូវការ​រត់​សាយភាយ​ជុំវិញ​ឩ​បក​រណ៍​ប្រការ​ល្អ​មិន​ត្រូវ​ដាក់​អ្វី​ពីលើ​ទូទឹកកក​ជា​ដាច់ខាត​និង​ដាក់​ទូទឹកកក​អោយ​ឃ្លាតឆ្ងាយ​ពី​ជ​ញ្ផាំ​ង​បន្តិច​។​នៅ​ពេល​បើកទ្វារ​ទូទឹកកក​និង​ថក​បង្កក​ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​ក្តៅ​សីតុណ្ហភាព​នៅ​ក្នុង​ទូ​មានការ​កើនឡើង​ដែល​បណ្តាល​អោយ​ខូចគុណភាព​ចំណីអាហារ​។​អ្នក​ត្រូវ​រៀបចំ​ចំណីអាហារ​ជា​ក្រុម​ដើម្បី​បន្ថយ​ចំនួន​បើកទ្វារ​និង​ត្រូវ​បិទទ្វារ​មក​វិញ​អោយ​ឆាប់រហ័ស​បំផុត​ ។

Friday, November 16, 2007

របៀប​ប្រើ​ថ្នាំដុសធ្មេញ​អោយ​អស់ពី​បំពង់

ថ្នាំដុសធ្មេញ​នៅ​ពេល​យើង​ប្រើ​ជិត​អស់វា​មានការ​លំបាក​ច្របាច់​ចេញ​បន្តិច​តែ​ការ​ពិត​នៅ​មាន​សល់ថ្នាំ​ក្នុង​បំពង់​ច្រើន​ណាស់​។​បើ​ចង់​ច្របាច់​ថ្នាំដុសធ្មេញ​អោយ​ចេញ​ងាយស្រួល​ត្រូវ​យក​ចង្កឹះ​មក​រឹត​វា​ធ្វើ​បែប​នេះ​យើង​អាច​ច្របាច់​វារ​ហូត​អស់ពី​បំពង់​រលីង​ ។

(អត្ថបទដកស្រង់ចេញពី សៀវភៅ ចំណេះដឹងប្លែកៗ គួរយល់ដឹង !)

វិធី​ធ្វើ​អោយ​ថ្នាំ​ខាត់​ស្បែកជើង​ដែល​ទុក​យូរ​កក​រឹង​ស្ងួត​ទៅ​ជា​ទន់ជ្រាយ​អាច​ខាត់​ស្បែកជើង​បាន​វិញ

យើង​គ្រាន់តែ​ចាក់ទឹក​ខ្មេះ​ចូល​ក្នុង​ថ្នាំ​ខាត់​ស្បែកជើង​បន្តិច​។​ពីព្រោះ​ទឹកខ្មេះ​ដែល​ចាក់​ចូល​តែ​បន្តិចបន្តួច​ទៅ​ក្នុង​ថ្នាំ​ខាត់​ស្បែកជើង​ដែល​កក​រឹង​នោះ​ជួយ​ធ្វើ​អោយ​វា​ទន់ជ្រាយ​ឡើង​វិញ​នឹង​អាច​ប្រើប្រាស់​សំរាប់​ខាត់​ស្បែកជើង​ដូច​ដើម​ដោយ​មិន​ខូចគុណភាព​ឡើយ​ ។

(ដកស្រង់ចេញពី សៀវភៅ ចំណេះដឹងប្លែកៗ គួរយល់ដឹង !)

Thursday, November 15, 2007

ធ្វើ​អោយ​សរសៃ​ច្រាស​ដុសធ្មេញ​ទន់​និង​ប្រើ​បាន​យូរ

យក​ច្រាស​ដែល​ទើបតែ​ទិញ​មក​ថ្មី​ទៅ​ស្រុសទឹកក្តៅ​ឩណ្ណៗ​។​ព្រោះ​មនុស្ស​ភាគច្រើន​ពេល​ទិញ​ច្រាស​ដុសធ្មេញ​មក​ហើយ​ក៏​យក​ទៅ​ប្រើ​ភ្លាម​តែ​ម្តង​។​វិធី​នេះ​នៅ​ពេល​ដែល​យើង​ប្រើ​បាន​បន្តិច​ទៅ​សរសៃ​ច្រាស​ក៏​ឡើង​រឹង​ដូច​ជក់​ត្នោត​ធ្វើ​អោយ​ដាច់​សាច់​ឬ​ឈឺចាប់​អញ្ចាញ​នៅ​ពេល​យើង​ដុសធ្មេញ​។​ដូច្នេះ​យើង​គួរ​យក​ច្រាស​ដែល​ទើបនឹង​ទិញ​មក​ថ្មី​ទៅ​ស្រុសទឹកក្តៅ​មួយស្របក់​សិន​វា​នឹង​ជួយ​ធ្វើ​អោយ​ច្រាស​ដុសធ្មេញ​របស់​អ្នកមាន​សរសៃ​និង​ប្រើប្រាស់​បាន​យូរ​ទៀត​ផង​។​ជា​ពិសេស​អញ្ចាញ​របស់​អ្នក​នឹង​មិន​ពិបាក​ទ្រាំទ្រ​ជាមួយនឹង​ច្រាស​ដុសធ្មេញ​ដែល​មាន​សភាព​ដូច​ជក់​ត្នោត​ដែរ​។​

(អត្ថបទដកស្រង់ចេញពីសៀវភៅ ចំណេះដឹងប្លែកៗ​គួរយល់ដឹង !)

កញ្ចក់​ភ្លឺ​ដោយសារ​ក្រដាស​ការសែត

ក្រោយពេល​​លាង​កញ្ចក់​បង្អួច​ទ្វារ​រួចមក​​អ្នក​ត្រូវ​ជូតសំអាត​កញ្ចក់​នោះ​​ទាំងនៅ​សើម​​ជាមួយ​ក្រដាស​​ដែល​ឆ្មូល​អោយ​ទក់​​​ទឹកខ្មៅ​ដែល​បោះពុម្ព​អក្សរ​​លើ​ក្រដាស​ការសែត​ធ្វើ​អោយ​កញ្ចក់​ភ្លឺ​រលោង​​តាម​ប្រភេទ​ក្រដាស​កាសែត​​ព្រោះ​ទឹកខ្មៅ​​មាន​គុណភាព​ខុសគ្នា ​។ ​ដូច្នេះ​អ្នក​ត្រូវ​​ជ្រើសរើស​កាសែត​ស​ និង ខ្មៅហើយ​ជាពិសេស​មិន​ត្រូវ​ប្រើ​ក្រដាស​កាសែត​​ភ្លឺ​រលោង​ ។

(អត្ថបទដកស្រង់ចេញពី សៀវភៅ ចំណេះដឹងប្លែកៗ គួរយល់ដឹង !)