Monday, November 26, 2007

វិធី​ចំហុយ​ និង ​ដុត​ត្រី​មាន​រសជាតិ​ឆ្ងាញ់​ពិសា

​មុន​នឹង​យក​ត្រី​មក​ចំហុយ​ សូម​យក​ទឹកក្រូច​ឆ្មារ​ និង​អំបិល​ ក្នុង​បរិមាណ​ស្មើគ្នា​ គឺ​មួយ​ស្លាបព្រា​កាហ្វេ​ ផ្សំ​បញ្ចូល​គ្នា​ បន្ទាប់​មក​លាប​អោយ​សព្វ​សាច់​ត្រី​ ដើម្បី​អោយ​សាច់​វា​រឹង​ ។​ លុះ​ពេល​ផ្សំ​គ្រឿងគ្រៅ​រួចរាល់​ហើយ​ ដាក់​ចំហុយ​រឹតតែ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ទ្វេ​ឡើង​ ។

​វិធី​ដុត​ត្រី​មាន​រសជាតិ​ពិសេស

ត្រី​ដែល​ត្រូវ​យក​មក​ដុត​ មិន​ត្រូវ​ឆ្ការ​ស្រកា​វា​ចេញ​ទេ​ តែ​ត្រូវ​លាង​វា​អោយ​ស្អាត​ ហើយ​យក​ស្លឹកគ្រៃ​ រំដេង​ និង​ ស្លឹក​ក្រូចសើច​ ញាត់​ទៅ​ក្នុង​ពោះ​ត្រី​ នោះ​ពេល​ដុត​ នឹង​ធ្វើ​អោយ​សាច់​ត្រី​មាន​ក្លិនក្រអូប​ឈ្ងុយ​ ។​ បន្ទាប់​មក​ យក​អំបិល​ម៉ដ្ឋ​ ទៅ​លីង​អោយ​ឡើង​ពណ៌​លឿង​ ហើយ​យក​ត្រី​ដែល​ត្រូវ​ដុត​នោះ​ ទៅ​ប្រឡាក់​ច្របល់​ ជាមួយ​អំបិល​លីង​អោយ​សព្វ​ ។​ បើ​ខ្លួន​ត្រី​ស្ងួត​ខ្លាំង​ សូម​យក​ទឹក​មក​លាប​អោយ​សើម​សិន​ សឹម​យក​ទៅ​ប្រឡាក់​អំបិល​លីង​នោះ​មួយ​សា​ទៀត​ ។ ​តែ​ប៉ុណ្ណោះ​ នឹង​ធ្វើ​អោយ​សាច់​ត្រី​ដុត​ មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា​ ។

Friday, November 23, 2007

តិច​និ​ច​លាង​ចិ​ញ្ផៀ​ន​ពេជ្រ​អោយ​ភ្លឺ​ចែងចាំង

​ប្រសិនបើ​ចិ​ញ្ផៀ​ន​ពេជ្រ​ មិន​ភ្លែ​ចែងចាំង​ទេ​ ចូរ​ធ្វើការ​សម្អាត​តាម​វិធី​ខាងក្រោម​៖

១-​ យក​ឆ្នុក​បិទ​មាត់​បង្ហូរ​ ទឹក​សំណល់​របស់​អាង​លាងដៃ​ ហើយ​ចាក់ទឹក​ក្តៅ​ចូល​អោយ​ពេញ​ ដាក់​ចិ​ញ្ផៀ​ន​នោះ​ត្រាំ ។

២-​ ចាក់ទឹក​ថ្នាំ​លាង​កញ្ចក់​ក្នុង​ចាន​តូច​ ហើយ​យក​ចិញ្ចៀន​ចេញពី​ទឹក​ក្តៅ​ ចាក់​ចូល​ក្នុង​ចាន​ទឹក​ថ្នាំ​លាង​កញ្ចក់​ ត្រាំ​ទុក​រយៈពេល​ ១០​នាទី​ រួច​យក​ច្រាស​ដុសធ្មេញ​ ខាត់​ចិញ្ចៀន​អោយ​សព្វកន្លែង​ ប្រមាណ​២-៣​នាទី​ ។

៣-​ថែម​ទឹក​ក្តៅ​ក្នុង​អាង​មួយ​សារ​ទៀត​ ហើយ​ត្រាំ​ចិញ្ចៀន​ទុក​២-៣​នាទី​ ។

៤-​ ដុសខាត់​ចិញ្ចៀន​បន្ត​ តែ​ម្តងនេះ​ត្រូវ​ខាត់​វា​ក្នុង​ទឹក​រ៉ូ​ប៊ី​ណេ​ ដែល​កំពុង​ហូរ​ រួច​លាង​អោយ​ស្អាត​ម្តងទៀត​ ក្នុង​ទឹក​ក្តៅ​ ។

៥-​ ធ្វើ​ម្តងទៀត​បើសិន​ចាំបាច់​ រហូត​ដល់​ចិញ្ចៀន​ភ្លឺ​ចាំង​ ត្រូវ​ប្រើ​ទឹក​ក្តៅ​បំផុត​ តាម​ដែល​អាច​ទ្រាំ​បាន​ ដោយ​ប្រើ​ស្រោមដៃ​ជ័រ​ ដើម្បី​ការពារ​រលា​កដៃ​ ប៉ុន្តែ​អ្នក​ត្រូវ​ពិនិត្យ​មើល​ជើង​ក្រចាប់ចិញ្ចៀន​ជា​ប្រចាំ​ផង​ ។ ​ព្រោះ​ជួនកាល​ឆ្មេ​ញ​ច្រាស​ អាច​ធ្វើ​អោយជើង​ក្រចាប់​របើក​

បំបាត់​ស្នាម​អុជ​ខ្មៅ​ លើ​ស្បែក​ដោយ​ល្ហុង​ទុំ


​ល្ហុង​ទុំ​ ក្រៅពី​មានគុណ​ប្រ​យោ​ជ​ន៌​ ក្នុង​ការ​ជួយ​អោយ​ បន្ទោបង់​បាន​ស្រួល​ហើយ​ សា​ធាតុ​អង់​ហ្ស៊ី​ម​ នៅ​ក្នុង​សាច់​ល្ហុង​ទុំ​ ក៏​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ​ និង​ស្នាម​កើត​ពី​រោគ​មុន​ បាន​ផង​ដែរ​ ។​ ដូច្នេះ​ដើម្បី​អោយ​ ផ្ទៃមុខ​ស្រស់​ស្អាត​ផូរផង់​ សូម​យក​ល្ហុង​ទុំ​មក​កិន​ ឬ​ប្រ​បាច់​អោយ​ម៉ត់​ ហើយ​លាប​បំពោក​ លើ​ផ្ទែ​មុខ​ ទុក​ចោល​ប្រហែល​ ១៥​-៣០​នាទី​ បន្ទាប់​មក​សឹម​លាង​ទឹក​ចេញ​ អោយ​ស្អាត​ ។​ ធ្វើ​ដូច្នេះ​ដើម្បី​អោយ​ អង់​ហ្ស៊ី​ម​ក្នុង​សាច់​ល្ហុង​នោះ​ ជួយ​ការពារ​រោគ​ហើម​រលាក​ បណ្តាល​មក​ពី​រោគ​មុន​ ជួយ​លាង​ជម្រះ​ភាព​កខ្វក់​ នៅ​លើ​ផ្ទៃមុខ​ និង​ជួយ​ផ្លាស់​ប្តូ​កោសិការ​ស្បែក​ ដែល​ស្លាប់​នោះ​ អោយ​ជ្រុះ​ចេញពី​ ផ្ទៃមុខ​ ធ្វើ​អោយ​ផ្ទៃមុខ​មើលទៅ​ ភ្លឺ​ថ្លា​ ស្រស់​ស្អាត​ជា​មុន​ ។

(អត្ថបទដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៧៧)

Thursday, November 22, 2007

ទទួលទាន​បន្លែ​ពណ៌​បៃតង​ ធ្វើ​អោយ​សុខភាព​មាំមួន

​ក្រុម​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ ការ​ណា​ដា​ បាន​ណែនាំ​អោយ​ប្រជាជន​ ទទួលទាន​បន្លែ​បៃតង​ អោយ​បាន​ច្រើន​ ក្នុង​១​ថ្ងៃ​ ព្រោះ​វា​ជា​អាហា​ចាំបាច់​ ដើម្បី​ទ្រទ្រង់​សុខ​ភាពរឹងមាំ​ ។​ បន្លែ​បៃតង​ដូច​ជា​ ផ្ទី​ ស្ពៃ​ ននោង​ អាច​ជួយ​អោយ​សុខភាព​ រឹង​មាំ​ ភ្នែក​មិនឆាប់​ងងឹត​ នៅ​ពេល​ឈាន​ចូល​វ័យចាស់​ ។​ ចំណែក​ស្ពៃក្តោប​ សណ្តែកបណ្តុះ​ ផ្កា​ខាត់ណា​ មាន​សា​ធាតុ​ជីវសាស្ត្រ​ ប្រឆាំង​និង​ជំងឺមហារីក​ ។​ បន្លែ​ប្រភេទ​ខ្លះ​ មាន​បេ​តា​ខា​រ៉ូ​ទី​ន​ (Beta​ Carotene)​ កម្រិត​ខ្ពស់​ ដែល​ជា​សា​ធាតុ​ប្រឆាំង​ នឹង​អុកស៊ីតកម្ម​ ។

ជីវជាតិ​អាហារ​ដ៏​សំខាន់​ បំផុត​នៃ​បន្លែ​ស្លឹក​ពណ៌​បៃតង​ គឺ​អាស៊ីត​ហ្វូ​លិ​ក​ (Folic​ Acid)​ ,​ វីតាមីន​ B​ ដែល​ជា​ សា​ធាតុ​ដ៏​សំខាន់​ ក្នុង​ការ​កាត់​បន្ត​យ​ផល​ ប៉ះពាល់​ដល់​ទារក​ ។ ​ហើយ​ក៏​ជួយ​អោយ​ឆ្អឹងខ្នង​ និង​ខួរក្បាល​ ទារក​ លូតលាស់​ល្អ​ទៀត​ផង​ ។​ ដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ​ គួរ​ទទួលទាន​ អាហារ​នេះ​អោយ​បាន​ច្រើន​ ។​ ត្រូវ​ចង​ចាំ​ថា​ បន្លែ​ពណ៌​បៃតងចាស់​ ផ្តល់​គុណ​ប្រ​យោ​ជ​ន៌​ល្អ​កាន់​ តែ​ច្រើន​ដល់​សុខភាព​ ។

(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)

Wednesday, November 21, 2007

ទំពាំងបាយជូរ​ស្វាយ​ជួយ​សម្រួល​ឈាម

ទឹក​ទំពាំងបាយជូរ​ ជា​ពិសេស​ទំពាំងបាយជូរ​ស្វាយ​ មាន​សារធាតុ​ប្រឆាំង​ នឹង​រ៉ា​ឌី​កាល់​សេរី​ (Free​ Radicals)​ យ៉ាងច្រើន​ គឺ​ច្រើន​ជាង​ក្រូច​ នឹង​ប៉េងប៉ោះ​ រហូត​ដល់​៣​ដង​ឯណោះ ។

​យោង​តាម​របាយការណ៍​ របស់​ក្រុមការងារ​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ បាន​ពិសោធន៍​រក​ឃើញ​ថា​ អ្នក​ដែល​ពិសា​ ទំពាំងបាយជូរ​ពណ៌​ស្វាយ​ មួយ​ថ្ងៃ​១​កែវ​ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ សរសៃឈាម​បេះដូង​ រឹតតែ​មាន​សុខភាព​ រឹង​មាំ​ទ្វេ​ឡើង​ ហើយ​ឈាម​ក៏​មិន​ខាប់​កក​ដាច់​ជា​រយៈៗ​ ដែល​ជា​ហេតុ​បង្ក​អោយ​ ស្ទះ​សរសៃឈាម​ នោះ​ទៀត​ផង ។

(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)

ទៀបបារាំង​ផ្លែ​ឈើ​ប៉ូវ​រាង​កាយ

​ទៀបបារាំង​ ជា​ផ្លែ​ឈើ​ស្ថិត​ក្នុង​ក្រុម​រុក្ខសាស្ត្រ​ ជាមួយ​ទៀប​ធម្មតា​ដែរ​ ។​ វា​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​ Annona​ Reticulate​ Linn​ ផ្លែ​មាន​លក្ខណៈ​មូល​ទ្រវែង​ សំបក​វា​រាប​ មិន​រដិបរដុប​ គ្មាន​បន្លា​ គេ​តែងតែ​យក​ មក​ពិសា​ស្រស់ៗ​ ព្រោះ​សាច់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​

បច្ចុប្បន្ន​គេ​និយម​យក​ផ្លែទៀប​បារាំង​ មក​ធ្វើ​ជា​ទឹក​ផ្លែ​ឈើ​ មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង​ ។​ ផ្លែទៀប​បារាំង​ អាច​ប្រែជា​ថ្នាំ​បំប៉ន​រាង​កាយ​ ជួយ​ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ បង្កើត​គ្រាប់​ឈាម​ អាច​កែ​អាកា​រៈ​រាគ​រូស​ កែរោគ​រាគ​មួល​ ព្រមទាំង​ប្រី​បញ្ចុះ​ព្រូន​ទៀត​ផង​ ។

(ដកស្រង់ពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៦៧)

Tuesday, November 20, 2007

វិធី​សំអាត CD

ល្អងធូលី​ស្នាម​ក្រយៅ​ដៃ​ខ្លាញ់​ប្រេង​សុ​ទ្ឋ​តែ​ជា​បច្ច័យ​ដែល​ធ្វើ​អោយ​CD​ របស់​អ្នក​ជាប់​គាំង​ស្ទះ​ប្រើ​ការ​មិន​បាន​ស្រួល​ ។

(ដកស្រង់ចេញពី សៀវភៅ ចំណេះដឹងប្លែកៗ គួរយល់ដឹង !)